បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរជាផ្លូវការ លោកយូរ៉ាយ លេីកឡេីងថា ថ្ងៃដែលរង់ចាំអស់២០ឆ្នាំគឺមកដល់ហើយ។ លោកជាជនជាតិខ្មែរ ហេីយសន្យាថានឹងលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត។
លោកយូរ៉ាយ គឺជាប្រធានសាលា UofN Poipet ដែលបានជួយបណ្តុះបណ្តាលជំនាញ ភាសា សីលធម៌ និងផ្នត់គំនិតយុវជនកម្ពុជា។
លោកយូរ៉ាយ អាយុ៣៧ឆ្នាំ បានមកដល់កម្ពុជាក្នុងបេសកកម្ម សប្បុរសធម៍ក្នុងនាមជាអ្នកប្រតិបត្តិសាសនាគ្រិស្ដ លោកអាចនិយាយនិងសរសេរភាសាខ្មែរបានយ៉ាងល្អ ។






