
យោងតាម World Central Kitchen និងអាជ្ញាធរក្នុងតំបន់ដែលឡោមព័ទ្ធបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកជំនួយ៥ នាក់ រួមទាំងជនបរទេសមកពីក្រុមផ្តល់អាហារដល់ជនស៊ីវិល ដែលអត់ឃ្លាន នៅហ្គាហ្សាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយោធាអ៊ីស្រាអែល។ World Central Kitchen គឺជាអង្គការជំនួយមួយក្នុងចំណោមអង្គការជំនួយមួយចំនួន ដែលផ្តល់ស្បៀងអាហារ ដែលត្រូវការយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា ដែលមនុស្ស២.២ លាននាក់មិនមានអាហារគ្រប់គ្រាន់ ហើយជាកន្លែងភ្នាក់ងារជំនួយព្រមានពាក់កណ្តាលនៃចំនួនប្រជាជនកំពុងស្ថិតក្នុងគែមនៃភាពអត់ឃ្លាន និងទុរ្ភិក្សដោយសារការបិទជំនួយរបស់អ៊ីស្រាអែល និងការរីករាលដាល។ ការដឹកជញ្ជូនរួមមានគ្រឿងផ្សំគ្រប់គ្រាន់សម្រាប់អាហារចំនួន ៥០ម៉ឺន ដែល World Central Kitchen គ្រោងនឹងចែកចាយនៅក្នុងបន្ទះ ដែលមនុស្សរាប់សែននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លាន៕
ប្រែសម្រួលដោយម៉ុកម៉ានិច

