ភ្នំពេញ ៖ ជនសង្ស័យចំនួន៧៧នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៣១ករណីទូទាំងប្រទេសនៅថ្ងៃទី១០ ខែមិថុនានេះ ។
ក្នុងចំណោមជនសង្ស័យទាំង៧៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥២នាក់ និងប្រើប្រាស់ ២៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមិថុនា រួមមាន ៖
មេតំហ្វេតាមីន(ice) ចំនួន២២៦៧,៦៤ក្រាម
មេតំហ្វេតាមីន(wy) ចំនួន៦,៥១ក្រាម
កេតាមីន៥០៩៤,៥១ក្រាម អ៊ិចស្តាស៊ីចំនួន២៧,៧៥ក្រាម
និងហេរ៉ូអ៊ីនចំនួន០,៣១ក្រាម ៕





