(ខេត្តរតនៈគីរី,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖ កម្លាំងអធិការនគរបាលក្រុងបានលុងបានអោយដឹងថា នៅវេលាម៉ោង១៤ :៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កំលាំងអធិការនគរបាលក្រុងបានលុង ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់(ប្រើវិធានញុះញង់)ក្រោមការដឹកនាំសម្របសម្រួលនិតិវិធី ដោយលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត។នៅត្រង់ចំណុចផ្ទះសំណាក់ យីហោ ឡន ពិសី ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ រួចក៏បន្តទៅឃាត់ជនសង្ស័យចំនួន៣នាក់ទៀត នៅចំណុចផ្ទះសំណាក់យីហោ ម៉េង លីន ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។

សមត្តកិច្ចនគរបាលក្រុងបានលុងបាន បញ្ជាក់ទៀតថា ជនសង្ស័យទាំងបីនាក់នេះមានឈ្មោះ លី សាកី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង មានសារធាតុញៀនក្នុងខ្លួន(+)។

ឈ្មោះ ញន ខន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ទំពួន មុខរបរ គ្រូ បង្រៀន ទីលំនៅភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ។មានសាធាតុញៀនក្នុងខ្លួន(+)។
ឈ្មោះ លី ឡេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។មានសារធាតុញៀនក្នុងខ្លួន(+)។និងឈ្មោះ ឆឹង សុរិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
ទីលំនៅ ភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។មានសារធាតុញៀនក្នុងខ្លួន(+)។

ឯវត្ថុតាងដកហូតរួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២ ថង់១ថង់ធំល្មម និង១ថង់តូច ទំងន់៤,០៤ក្រាមទាំងសំបកថង់។ទូរសព្ទ័Nokia ចុចពិល១គ្រឿង,កាបូបដាក់លុយចំនួន៣,ម៉ូតូចំនួន២គ្រឿងម៉ាកdream125CC។
បច្ចុប្បន្ន ជនសង្ស័យ ទាំង បួននាក់ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់ ជាបន្តទៀត៕
ដោយ៖កេតសុធី
(កែសម្រួលដោយ មណ្ឌល កែវ)






