ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ឃាត់ខ្លនជនសង្ស័យម្នាក់ ដែលកំពុងតែចែកចាយថ្នាំញៀន កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំនុចផ្លូវលំភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហូ សុជាតា (ហៅស្វិត) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ។
សមត្ថកិច្ច បានអោយដឹងថា ដោយកម្លាំងបានចុះល្បាតនៅក្នុងមូលដ្ឋានមកដល់ចំនុចកើតហេតុខាងលើ បានជួបជាមួយ នឹងជនសង្ស័យដែលកំពុងតែឈរលក់គ្រឿងញៀននៅលើផ្លូវ ហើយបានឃាត់ខ្លួន និងត្រួតពិនិ្យបានប្រទះឃើញមាន ក្រាមសថ្លា (សង្ស័យជាគ្តឿងញៀន) ចំនួន៨កញ្ចប់ថង់តូចកាន់នៅក្នុងដៃ ហើយបានឃាត់ខ្លួនយកមកសាកសួរ នៅប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យ៣ តែម្តង។
ក្រោយពីសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣រួច បានកសាងសំណុំរឿងបញ្ចូនទៅកាន់អធិកាដ្ឋាននគរបាល ខណ្ខមានជ័យ ដើម្បីចាត់ការទៅតាមច្បាប់។ ស៊ុន ហេង








