កំពត ៖ ព្រះតេជ្ជគុណ ជ័យ សិទ្ធី មានព្រះជន្ម 51វស្សា គង់នៅវត្តក្រាំងស្នាយ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កាលពី ថ្ងៃទី29 ខែឧសភា ហើយព្រះអង្គ បានយកពាក្យបណ្ដឹងទៅដាក់នៅមន្ទីរធម្មការខេត្តកំពត ពាក់ពន្ធ័និងរឿងគេលួចដុតបន្ទប់ សិងនៅលើសាលាឆាន់កាលពីយប់ថ្ងៃទី17 ខែឧសភា ឆ្នាំ2018។
ព្រះតេជ្ជគុណ ជ័យ សិទ្ធី មានសង់ដីការថា បន្ទាប់អាត្មាសិងនៅលើសាលាឆាន់ត្រូវបានគេលួចដុតឆេះសម្ភារៈជាច្រើន ខណៈពេលព្រះអង្គមិនបានសិងក្នុងបន្ទប់។ ព្រះតេជ្ជគុណ បានបញ្ជាក់បន្ថែមថា ដំបូងកាឆេះក្នុងបន្ទប់ស្មានតែផ្ទុះសេខ្សែ ភ្លើង តែដល់ពេលពិនិត្យទាំងអស់គ្នា ឃើញមានចម្បើងមួយបាច់នៅកន្លែងកើតហេតុ ដូច្នេះ ព្រះអង្គ បានអះអាងថាប្រាកដ ជាត្រូវបានគេលួចដុត។
ព្រះតេជ្ជគុណ ជ័យ សិទ្ធី មានសងដេការថា ព្រះអង្គមានរឿងរ៉ាវជាមួយគេ តែព្រះអង្គមិនហ៊ានចោទគេថាជាអ្នកដុតទេ តែថ្មីៗនេះ មានមនុស្សចូលក្នុងវត្តកាន់កាំបិតដើពេលយប់ទៀត មានព្រះសង្ឃជាច្រើនអង្គក៍បានឃើញដូចគ្នា ដូច្នេះ ព្រះតេជ្ជគុណ ក៍មានការភ័យខ្លាចពីសវត្ថភាពរបស់ព្រះអង្គ៕
ព្រះតេជ្ជគុណ លី សំអុល ចៅអធិការវត្តក្រាំងស្នាយ មានសង់ដិការថា រឿងឆេះបន្ទប់លោកសង្សនៅលើសាលាឆាន់នោះ ទាំងនគរបាលទាំងព្រះសង្យមិនទាន់ដឹងនៅឡើយទេ។ព្រះតេជ្ជគុណ លី សំអុល មានសង់ដិការថា ទោះបីព្រះសង្ស ជ័យ សិទ្ធី ធ្លាប់មានទំនាស់ជាមួយអ្នកផ្សេង ក៍ព្រះសង្សចោទប្រកាន់គេមិនកើតដែរ។ កែវ ឆាត









