ខណៈដែលប្រជាជនកម្ពុជាមានជំនឿចិត្តយ៉ាងខ្លាំង លើផលិតផលអេឡិចត្រូនិចរបស់ជប៉ុនដូចជា វិទ្យុ ទូរទស្សន៍ រថយន្ត និងកាមេរ៉ា នាពេលថ្មីៗនេះ ក្រុមហ៊ុន FUJIFILM ក៏បានបង្ហាញផលិតផលកាមេរ៉ាចុងក្រោយចំនួនពីរប្រភេទរបស់ខ្លួន នៅលើទីផ្សាកម្ពុជា ដែលមានដូចជាកាមេរ៉ាឌីជីថល FUJIFILM X-T3 និង GFX-50R។
កាមេរ៉ាម៉ាក FUJI FILM ដែលធ្វើឲ្យប្រជាជនកម្ពុជាទទួលស្គាល់ពីគុណមាន និងមានវត្តមានក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយនោះ បានបង្ហាញនឹងដាក់លក់នូវផលិតផលកាមេរ៉ាចំនួនពីរប្រភេទ ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន នៅគឺកាមេរ៉ាម៉ាក FUJIFILM X-T3 និង GFX-50R។
លោក គេនជី សាគីណូ ប្រធានក្រុមហ៊ុន FUJIFILM របស់ជប៉ុនបានឱ្យដឹងថា កាម៉េរ៉ាឌីជីថលប្រភេទ X-T3 បានបំពាក់បច្ចេកវិទ្យា X-Trans CMOS4 sensor និងម៉ាស៊ីនដំណើរការរូបភាព X- Processor4 ដែលប្រើក្នុងជំនាន់ថ្មី គឺជំនាន់ទី៤របស់ស៊េរីX។
ចំណែកឯកាមេរ៉ា GFX 50R ទំនើបមានរូបរាងតូច ស្រាល និងមានគុណភាពរូបខ្ពស់ អស្ចារ្យបំផុតនៃប្រព័ន្ធកាមេរ៉ាឌីជីថល ដែលពុំធ្លាប់មានពីមុនមកនៅលើទីផ្សារកម្ពុជា។
អ្នកជំនាញថតរូប លោក សុភ័ក្រ (a.k.a រៀនថត) បានអះអាងថា កាម៉េរា FUJIFILM ពិតជាមានគុណភាព ល្អក្នុងការថតរូបសន្លឹក និងរូបវីឌេអូ។ ក្នុងជំនាញជាអ្នកថតរូបជាច្រើនឆ្នាំ លោកបានប្រើប្រាស់ម៉ាស៊ីនថតជាច្រើនប្រភេទ ប៉ុន្តែនៅពេលប្រើម៉ាស៊ីនថតម៉ាក់ FUJIFILM ឃើញមានគុណភាពល្អ ទាំងការថតរូបវីឌេអូ និងរូបសន្លឹក។
អត្ថបទ ឈួន សំអាត






