ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិនិងលោកUENO Atsu shi ឯកអគ្គរាជទូតទូតវិសាមញ្ញនិង ពេញ សមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះបាន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្ប ទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០. ០០០.០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាម៉េ រិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិ វឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។
ហិរញ្ញប្បទានឥតសំណងនេះមានគោល បំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈ កម្មាធិការជាតិរៀបចំការ បោះ ឆ្នោតក្នុងការដំណើរការទិន្នន័យ ព្រមទាំងគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និង គ្រប់គ្រងដំណើរការបោះឆ្នោត។
នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូតមានប្រសាសន៏បញ្ជាក់ថា៖លោកមកទីនេះ ដើម្បីប្រគល់ឡដុត សំណល់ឆ្លងរោគចំនួន ២៩ ដែលជាជំនួយឥត សំ ណងរបស់ប្រទេសជប៉ុនក្រោម “គម្រោងកែលម្អការ គ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា” ជូនឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
គម្រោងនេះ ដែលមានទឹកប្រាក់សរុបចំនួន៤៣៦ លានយ៉េន ត្រូវបានសម្រេចជាផ្លូវការដោយសម្តេច តេជោ ហ៊ុន សែន និងលោកគីស៊ីដា KISHIDA អតីតនាយករដ្ឋ មន្ត្រីជប៉ុន កាលពីខែវិច្ឆិកាឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ហើយវាគឺជាគម្រោងកិច្ច សហប្រតិបត្តិការដំបូងគេមួយ ដែលត្រូវបានអនុវត្តក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ប្រទេសយើងទាំងពីរ។
លោកឯកអគ្គរាជទូតបញ្ជាក់ទៀតថា៖គម្រោងនេះបានដំណើរការទៅដោយរលូន ហើយឡដុត សំណល់ឆ្លងរោគទាំង២៩ បានប្រគល់ជូនលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃនេះ។
លោកបញ្ជាក់ថាកាលពីឆ្នាំ ២០២២ បន្ទាប់ពីការរាតត្បាត នៃជំងឺកូវីដ-១៩ កម្ពុជា មានសំណល់ឆ្លងរោគជាច្រើន ជា ពិសេសសំណល់ទាក់ទងនឹងការចាក់វ៉ាក់ សាំង និងការព្យាបាលជម្ងឺកូវីដ-១៩ ហើយបរិមាណសំណល់បានបង្ករឡើងជាបញ្ហាប្រឈម។
ដូច្នេះ ដើម្បី ពង្រឹងសមត្ថ ភាពរបស់កម្ពុជាក្នុងការចាត់ចែងសំណល់ឆ្លងរោគឲ្យបានត្រឹមត្រូវ និងកាត់បន្ថយផលប៉ះ ពាល់ដល់សុខភាពដែលបណ្តាលមកពីការចោលសំរាមមិនសមរម្យ រដ្ឋាភិ បាលជប៉ុនបានសម្រេចតម្លើងឡដុតសំ ណល់ឆ្លងរោគក្នុងមន្ទីរ ពេទ្យចំនួន ២៩ ក្នុងខេត្តចំនួន ១០។ ការ ចោលសំណល់ឆ្លងរោគឲ្យបានត្រឹមត្រូវ គឺការពារការរីករាលដាលនៃជំងឺឆ្លង ការ ពារ អាយុជីវិត ប្រជាពលរដ្ឋនិងធានាសុវត្ថិ ភាពបុគ្គលិកថែទាំសុខភាព។
ប្រទេសកម្ពុជាទទួលបានជោគជ័យ ខ្លាំងក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែលោកសង្ឃឹមថា ឡដុតចំនួន ២៩ នៅក្នុងមន្ទីរពេទ្យទាំង ២៩ នឹងរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពប្រកប ដោយសុវត្ថិភាពជារៀងរាល់ថ្ងៃ និងជួយដល់ ប្រទេសកម្ពុជាក្នុងករណីមានស្ថាន ការណ៍ធ្ងន់ធ្ងរណាមួយនាពេលអនាគត។
សង្ឃឹមដែរថា ឡដុត ទាំងនេះនឹងត្រូវបានប្រើប្រាស់ និងថែទាំយ៉ាងត្រឹមត្រូវ ដើម្បីអាចដំណើរការប្រកប ដោយប្រសិទ្ធភាពក្នុង រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ ជាងនេះទៅទៀតរំពឹងថា ឡដុតទាំងនេះបង្កើនទំនុកចិត្តរបស់ ប្រជាជនក្នុងស្រុកចំពោះមន្ទីរពេទ្យក្នុងស្រុករបស់ពួកគេ ហើយនឹងរួមចំណែកដល់ការពង្រីកសេវាថែទាំ សុខភាពនៅតាមខេត្ត។
កាលពីខែកក្កដា ឆ្នាំមុន រដ្ឋាភិបាលជប៉ុនបានប្រកាសអំពី«អភិ ក្រមកិច្ចសហប្រតិ បត្តិការថ្មីចំនួន៣» ក្នុងឱកាសដែលរដ្ឋ មន្ត្រីក្រសួងការបរទេសជប៉ុនមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងចំណោម សរសរស្តម្ភ នៃអភិក្រមទាំងនោះគឺ ‘ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលរួមបញ្ចូលការកែលម្អសុខភាព។ បច្ចុប្បន្ននេះ ប្រទេសជប៉ុនបាននិងកំពុងអនុវត្តគម្រោងផ្សេងៗទាក់ទងនឹងវិស័យសុខាភិបាល។
ក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងកន្លែងថែទាំសុខភាពនៅ តាមមូលដ្ឋាន និងលើកកម្ពស់សេវាវេជ្ជសាស្ត្រ ដើម្បីផ្តល់ការថែទាំទាន់ពេលវេលា និងមានប្រសិទ្ធ ភាព។ តាមរយៈគម្រោង ODA ក្រោម “អភិក្រមកិច្ចសហប្រតិបត្តិការថ្មីចំនួន ៣” ប្រទេសជប៉ុនមានគោលបំណងបន្តចូលរួមចំ ណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការកែលម្អសេវាវេជ្ជសាស្ត្រ៕







