
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ដែលបានអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សរុបចំនួន ៤១៣៩ករណី ឃាត់មនុស្សចំនួន ៨១៣០នាក់ ក្នុងនោះ ជនបរទេស ១១៤នាក់ មាន៧ សញ្ជាតិ ដោយសមត្ថកិច្ចចម្រុះ រឹបអូសបានសារធាតុញៀនគ្រប់ប្រភេទចំនួនជាង២៥៣គីឡូក្រាម និងកញ្ឆាជាង១៨ ម៉ឺនដើម និងទម្ងន់២២៥គីឡូក្រាម ។