ព្រៃវែង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងកង់ បង្កឲ្យមនុស្ស2នាក់ រងរបួសទាំងសងខាង កាលពីវេលាម៉ោង5និង២០នាទីល្ងាច ថ្ងៃទី23 ខែកក្កដា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូលេខ387A ត្រង់ចំណុចមុខផ្ទះរបស់ ឈ្មោះ ចិន គ្រុយ ស្ថិតក្នុងភូមិព្រាលទី2 ឃុំថ្មពូន ស្រុកកញ្រៀច ខេត្តព្រៃវែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរ បានដកស្រង់ពីប្រភពព៌តមានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ 1គ្រឿង ម៉ាកC125 ស៊េរី2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ “ភ្នំពេញ” 1CH.0928 បើកបរដោយឈ្មោះ ញឹក ញ៉ែម ភេទប្រុស អាយុ27ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ក្នុងទិសដៅពីលិចទៅកើត”មិនមានពាក់មួកសុវត្ថិភាព” និងបើកបរក្នុងល្បឿនយ៉ាង លឿន។លុះមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកកង់ជិះដោយបុរសម្នាក់ឈ្មោះ ហួត ផូ ភេទប្រុស អាយុ63ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ដោយខ្វះការប្រុងប្រយ័ត្ន ជិះឆ្លងកាត់ផ្លូវមិនមើលឆ្វេងស្តាំ ក៏ត្រូវម៉ូតូបុក ពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាងតែម្តង។
ក្រោយទទួលបានព័ត៌មាន នគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅអន្តរាគមន៍ធ្វើការវាស់វែង ប្រមូលយក មធ្យោបាយម៉ូតូ និងកង់ ទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុក ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក ។ ចំណែកអ្នករងរបួសទាំង២នាក់ ត្រូវក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ៕ សុឹម សាន់











