ព្រៃវែង ៖ បុរសម្នាក់បើកបរម៉ូតូរ៉េចង្កូតទៅបុករបងដែកផ្ទះរបស់ពលរដ្ធ បណ្តាលឲ្យរងរបួសយ៉ាងដំណំ កាលពីវេលា ម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣១០ ស្ថិតក្នុងភូមិកោះរកា ឃំុកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
ប្រភពព៌តមានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ០១គ្រឿង ម៉ាកវីវាពណ៍ខ្មៅសេរី2003 ពាក់ស្លាកលេខ ស្វាយរៀង 1C.3415 បើកបរដោយឈ្មោះ ហង់ សារិត ភេទប្រុស អាយុ45ឆ្នាំ មានទីលំនៅភូមិពពឹស ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចេញដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចខាងលើ ក៍បានរេចង្កូតខុសផ្លូវទៅ ខាងស្តាំដៃ បុករបងដែកផ្ទះរបស់ពលរដ្ធ បណ្តាលឲ្យរងរបួសជាទំនន់ ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក។
ចំណែកម៉ូតូខូចខាតបាក់បែកខាងមុខទាំងស្រុង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល កោះរកា ចាត់ការតាមនីតិវិធី៕ សុឹម សាន់









