កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គភ្លាមៗ និងម្នាក់ទៀតបានរត់គេចខ្លួនចោលម៉ូតូ ខណៈដែលបុរស ២នាក់ ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាហើយឌុបកង់ពីក្រោយច្រងេងច្រងាង ត្រូវបានម៉ូតូបុរសវ័យចំណាស់ម្នាក់ទៀតបើកបញ្ច្រាស់ ទិសវ៉ាគេមិនផុតក៏ទាក់ដៃកង់បណ្តាលអោយដួលរណូករណែលលើផ្លូវជាតិលេខ៤៤ កាលពីវេលាម៉ោង ០៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៣០ទៅលេខ១៣១ស្ថិតនៅក្នុងភូមិភូមិត្រពាំងក្អែកឃុំ វាលពង់ ឧដុង្គខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកឧដុង្គ បាននិយាយអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់បាន
ជិះម៉ូតូម្នាក់អែងតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីលិចទៅកើតម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BT8615 បើកបរដោយឈ្មោះជឹម សុផល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុង ភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកលឿនវ៉ាម៉ូតូ១គ្រឿងទៀតម៉ាក HONDA សេ125 ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H0155 បើកបរដោយឈ្មោះ ភិន ភុន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុង ភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង កំពង់ស្ពឺ បានឌុបប្រពន្ធឈ្មោះ ភឿន ភា អាយុ៣២ឆ្នាំ និងដឹកកង់មួយគ្រឿងទៀតពីក្រោយធ្វើអោយម៉ូតូបើកបរ ដោយបុរសវ័យចំណាស់បើកបរវ៉ាទៅប៉ះនិងកង់ចំដៃចង្កូតបណ្ដាលអោយម៉ូតូទាំងពីរដួលនៅលើផ្លូវជាតិលេខ៤៤ រណូក រណែល បណ្តាលរងរបួសធ្ងន់ធ្ងរទាំង២នាក់ប្តីប្រពន្ធ ចំណែកបុរសបង្កហេតុបានទុកម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល។
នគរបាលស្រុកបាននិយាយអោយដឹងថាម៉ូតូទាំងពីរគ្រឿងរងការខូចកំរិតស្រាល។ក្រោយកើតហេតុនគរបាលជំនាញបាន
ចុះទៅធ្វើការវាស់វែងហៅរថយន្តសាមុយដឹកអ្នករបួសយកទៅសង្គ្រោះចំណែកឯវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបាន នគរបាល យកទៅរក្សាទុកនៅប៉ុស្តិ៍វាលង់ រង់ចាំដោះស្រាយនៅពេលក្រោយទៀត៕ អ៊ុំ ណូន









