
កាម៉េរ៉ូន៖ អាជ្ញាធរនៅក្នុងតំបន់ ហ្វាណស (Far North) របស់ប្រទេសកាមេរូនកាលពីថ្ងៃអង្គារ បានប្រកាសពីការផ្ទុះឡើង នៃជំងឺអាសន្នរោគ បន្ទាប់ពីបានកត់ត្រាការស្លាប់យ៉ាងហោចណាស់១០នាក់ ដែលបណ្តាលមកពីជំងឺនេះ។
សារព័ត៌មានផ្លូវការ CRTV បានរាយការណ៍ ដោយដកស្រង់សម្តីអភិបាលតំបន់លោក មីដជីយ៉ាវ៉ា បាខារី (Midjiyawa Bakari) ថា ករណីសង្ស័យនៃជំងឺអាសន្នរោគសរុបចំនួន ១១៣ ត្រូវបានកត់ត្រាគិតត្រឹមថ្ងៃច័ន្ទ។
មណ្ឌល សុខភាពចំនួនបីនៃតំបន់ រួមទាំងតំបន់ម៉ូកូឡូ (Mokolo) ដែលជាជំរំជនភៀសខ្លួន ដ៏ធំបំផុតរបស់ប្រទេសនេះ ត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតផងដែរ នេះបើយោងតាមមន្ត្រីសុខាភិបាល៕
ប្រែសម្រួលដោយ ប៊ុន សុភាព

