បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលាម្សិលមិញ ទឹកជំនន់បានប៉ះពាល់ ២០ រាជធានី -ខេត្ត ស្មើ ១២១ក្រុង/ស្រុក/ខណ្ឌ។
ទឹកជំនន់បានប៉ះពាល់ប្រជាជនប្រមាណ ១៤៨,៥៩៧គ្រួសារ ស្មើប្រមាណ ៥៩៤,៣៨៨ នាក់ ប្រជាជនជម្លៀសប្រមាណ ១១,៨៩៥ គ្រួសារ ស្មើប្រមាណ ៤៧,៥៨០នាក់ ប្រជាជនស្លាប់ ៤៣នាក់ (ធៀបល្ងាច ថ្ងៃទី២៤ ខែតុលា កើន៣នាក់ នៅបន្ទាយមានជ័យ) ផ្ទះប៉ះពាល់ប្រមាណ ១៣៣,២០៣ ខ្នង និងខូចខាត ៦៣ ខ្នង សាលារៀនលិចទឹកប្រមាណ ៩៥១ កន្លែង និងវត្តលិចទឹកប្រមាណ ៣០៧កន្លែង ស្រូវលិចទឹកប្រមាណ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំលិចទឹក ៩៦,៩៤៥ ហិកតា ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦១៧ គ.ម ផ្លូវលំជនបទលិចទឹកប្រមាណ ១,៦៨៥ គ.ម ទំនប់ ប៉ះពាល់ប្រមាណ ៤៩ គ.ម ប្រឡាយមេ ប៉ះពាល់ប្រមាណ ២៧០ គ.ម ប្រឡាយរង ប៉ះពាល់ប្រមាណ ២៧១ គ.ម ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ១៤៦ គ.ម និងច្រាំងទន្លេ ប៉ះពាល់ ២១៩៥ ម៕







