ដើមឈើធំៗចំនួន៣ដើម ក្នុងចំណោមដើមឈើធំៗប្រមាណជា៥០ដើម នៅលើសួរកាណាឌីយ៉ា មុខមន្ទីរពេទ្យព្រះអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេ ញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសំរេចអោយកាប់យកចេញហើយដាំជំនួសថ្មីនោះ ឥឡូវនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រេចមិនអោយកាប់យក ចេញនោះទេ មានតែការដាំថ្មីបន្ថែម។ការសម្រេចដូច្នេះ បានធ្វើឡើង ក្រោយពេលដែលឯកឧត្តមអភិបាលបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើម ឈើទាំងបីដើមនេះជាក់ស្តែង នាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើម ឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន។ តែឯកឧត្តមបានបញ្ជាឲ្យ មន្រ្តីនៃមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ខែ មករាកន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមា ណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំរេចកាប់យកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនោះមានលក្ខណះពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។
តែមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ប្រាប់ពី ឯកឧត្តឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនា ញនិងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែងក៏បានសំរេចជាថ្មីថា មិនអោយកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះទេ មានតែការដាំថ្មីបន្ថែម ៕
ដោយះសំអាតនិងពិសិដ្ឋ






