សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែសីហានេះឲ្យដឹងថា បុរសជនជាតិខ្មែរចំនួន០៤ នាក់ ដែលជាអ្នកធ្វើដំណើរ មកពីប្រទេសរុស្ស៊ី បានជាសះ ស្បើយ ពីជំងឺកូវីដ-១៩។
សេចក្តីប្រកាសរបស់ក្រសួង ក៏បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះមិនមានអ្នកឆ្លងវីរុសថ្មីនោះឡើយ ។
គិតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយ បានកើនដល់ ២១៤នាក់ ស្មើនឹង៨៨,០៧ ភាគរយ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ២៥៣នាក់៕
វណ្ណា







