បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC អាចចោទប្រកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូល របស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងចេញដីកាសម្រាប់ការ ចាប់ខ្លួនពួកគេនៅ ដើមសប្តាហ៍នេះ។ ដីកាអាចត្រូវបានចេញ សម្រាប់លោក Netanyahu រដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមន្ត្រីយោធាជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបាននិយាយថា អ៊ីស្រា អែល កំពុងធ្វើការតាមរយៈបណ្តាញការទូត ដើម្បីព្យាយាម បញ្ឈប់ការចេញដីកា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែលផងដែរ គេបានដឹងទៀតថា មេទ័ពលោក Herzl Halevi ក៏ស្ថិតក្នុងចំណោមមន្ត្រីយោធា ដែលប្រឈម មុខនឹងការចោទ ប្រកាន់នេះផងដែរ។តុលាការ ICC មិនបានបញ្ជាក់ ឬបដិសេធរបាយការណ៍នេះទេ ដោយប្រាប់អ្នកយកព័ត៌មាថា ខ្លួនកំពុងស្ថិតនៅ ក្នុងកិច្ចការងារ ស៊ើបអង្កេតឯករាជ្យដែលកំពុង បន្តទាក់ទងនឹង ស្ថានភាព ក្នុងរដ្ឋប៉ាឡេស្ទីន ហើយ មិនមានការអត្ថាធិប្បាយបន្ថែម ដើម្បីធ្វើនៅដំណាក់កាលនេះទេ ៕






