នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ ហេស៊ីលីន គីនតាណា តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំអាស៊ាន បានប្រគល់លិខិតុបករណ៍ច្បាប់ដើម នៃការផ្តល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជូនឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន ដែលជាអ្នកតម្កល់ឯកសារកិច្ចព្រមព្រៀង RCEP។
សូមជម្រាបជូនថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានសម្រាប់ប្រទេសហ្វីលីពីននៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣។






