សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ កក្កដា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ឯនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ក្រសួងអំពាវនាវ ឲ្យប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានអាកាសធាតុ ឲ្យបានម៉ត់ចត់បំផុត មុននឹងចេញដំណើរកំសាន្ត រឺទៅនេសាទ។






