
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ និងមិនមានករណីព្យាបាលជាសះស្បើយនោះទេ។
សូមជម្រាបថា គិតត្រឹមម៉ោង០ម៧ ៖ ០០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុបចំនួន ២៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៧៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ៥នាក់៕
