បាត់ដំបងៈរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាឥណទានកម្ ចីប្រមាណ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ កសិកម្មដើម្បីឲ្យពលរដ្ឋជាកសិករ ឬសិប្បករ ខ្ចីធ្វើជាទុនក្នុងការ ពង្រីកនូវផលិតកម្មមុខរបររបស់ខ្លួន ក្នុងកម្រិតអត្រាការប្រាក់ទាប បំផុតក្នុងគោលបំណងកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង។
ការលើកឡើងនេះ ក្នុងបទបង្ហាញអំពីលទ្ធភាព ឥណទានទុនដល់កសិករនិងសិប្បករក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះ។
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម បានមានប្រសាសន៍ថា សម្រាប់ឥណទាននេះ កសិករនិងសិប្បករ នៅទូទាំងប្រទេសនឹងទទួលបានឥណទានកម្ចី មានរហូតដល់២០ ទៅ៣០ម៉ឺនដុល្លារអាមេរិក។
ការខ្ចីប្រាក់នេះ គឺមានអាទិភាពទៅលើ វិស័យចំនួន៤ រួមមាន
ទី១ ការចិញ្ចឹមសត្វមាន់ ទា គោ ជ្រូក។
ទី២ ការធ្វើវារីវប្បកម្មមានចិញ្ចឹមត្រី បង្កងជាដើម។
ទី៣ ការដាំដុះបន្លែបង្ការ ឈើហូបផ្លែ (ពិសេសគឺផ្តោតលើបន្លែ សរីរាង្គដែលគ្មានគីមី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ទី៤ ផ្តល់ជូនដល់សហគ្រាសធុនតូចនិងមធ្យម (ដោយសំដៅទៅលើ ការកែច្នៃនូវផលិតផលកសិកម្មដូចជា សម្ងួតចេក ម្នាស់ ស្វាយ ធ្វើទឹកផ្លែឈើ ផលិតទឹកត្រីនិងទឹកស៊ីអ៊ីវ ជាដើម។
ប្រសិនបើកសិករនិងសិប្បករមានគោលបំណងចង់ពង្រីកនូវផលិតភាព ផលិតកម្មរបស់ខ្លួន អាចទំនាក់ទំនងជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ដែលមានទីតាំងនិងការិយាល័យប្រចាំការរបស់ខ្លួននៅក្នុងមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ដើម្បីដាក់ពាក្យស្នើសុំកម្ចី ឥណទាននេះ។
លោក សឿម ប៊ុនរិទ្ធ អបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា កម្ចីឥណទានរបស់រាជរដ្ឋាភិបាលនេះនឹងអាចជួយពង្រីកបន្ថែមទៀត នូវផលិតផលកសិកម្មនិងសិប្បកម្មនៅក្នុងខេត្តបាត់ដំបង ខណៈក្នុងខេត្តកំពុងមានការរីកចម្រើននូវិស័យទាំងអស់នេះ៕
ទម្លាក់ថវិកាកម្ចីប្រមាណ ៥០លានដុល្លារតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ពលរដ្ឋខ្ចីធ្វើទុនពង្រីកមុខរបរផ្សេងៗនៅបាត់ដំបងបាត់ដំបងៈរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាឥណទានកម្ ចីប្រមាណ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ កសិកម្មដើម្បីឲ្យពលរដ្ឋជាកសិករ ឬសិប្បករ ខ្ចីធ្វើជាទុនក្នុងការ ពង្រីកនូវផលិតកម្មមុខរបររបស់ខ្លួន ក្នុងកម្រិតអត្រាការប្រាក់ទាប បំផុតក្នុងគោលបំណងកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង។ការលើកឡើងនេះ ក្នុងបទបង្ហាញអំពីលទ្ធភាព ឥណទានទុនដល់កសិករនិងសិប្បករក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះ។ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម បានមានប្រសាសន៍ថា សម្រាប់ឥណទាននេះ កសិករនិងសិប្បករ នៅទូទាំងប្រទេសនឹងទទួលបានឥណទានកម្ចី មានរហូតដល់២០ ទៅ៣០ម៉ឺនដុល្លារអាមេរិក។ការខ្ចីប្រាក់នេះ គឺមានអាទិភាពទៅលើ វិស័យចំនួន៤ រួមមាន ទី១ ការចិញ្ចឹមសត្វមាន់ ទា គោ ជ្រូក។ទី២ ការធ្វើវារីវប្បកម្មមានចិញ្ចឹមត្រី បង្កងជាដើម។ទី៣ ការដាំដុះបន្លែបង្ការ ឈើហូបផ្លែ (ពិសេសគឺផ្តោតលើបន្លែ សរីរាង្គដែលគ្មានគីមី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ទី៤ ផ្តល់ជូនដល់សហគ្រាសធុនតូចនិងមធ្យម (ដោយសំដៅទៅលើ ការកែច្នៃនូវផលិតផលកសិកម្មដូចជា សម្ងួតចេក ម្នាស់ ស្វាយ ធ្វើទឹកផ្លែឈើ ផលិតទឹកត្រីនិងទឹកស៊ីអ៊ីវ ជាដើម។ប្រសិនបើកសិករនិងសិប្បករមានគោលបំណងចង់ពង្រីកនូវផលិតភាព ផលិតកម្មរបស់ខ្លួន អាចទំនាក់ទំនងជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ដែលមានទីតាំងនិងការិយាល័យប្រចាំការរបស់ខ្លួននៅក្នុងមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ដើម្បីដាក់ពាក្យស្នើសុំកម្ចី ឥណទាននេះ។ លោក សឿម ប៊ុនរិទ្ធ អបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា កម្ចីឥណទានរបស់រាជរដ្ឋាភិបាលនេះនឹងអាចជួយពង្រីកបន្ថែមទៀត នូវផលិតផលកសិកម្មនិងសិប្បកម្មនៅក្នុងខេត្តបាត់ដំបង ខណៈក្នុងខេត្តកំពុងមានការរីកចម្រើននូវិស័យទាំងអស់នេះ៕ដោយៈអ៊ុង សារុំ
Posted by SEATV News 24 Hours on Sunday, 3 May 2020





