
(ខេត្តព្រៃវែង,យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០) ៖ ករណីហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១៨និង២០នាទី នៅចំណុចមុខផ្ទះឈ្មោះ ទឹម គាន់ ស្ថិតក្នុងភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងរបួស២នាក់
១.ឈ្មោះអ៊ីម ផល្លាភេទប្រុសអាយុ៣០ឆ្នាំ រងរបួសបែកក្បាលពីក្រោយ និង២.ឈ្មោះ អេង ប៊ុនថេង ភេទប្រុសអាយុ២៨ឆ្នាំ រងរបួសក្បាលពីក្រោយ ទាំង
២នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យមាន២នាក់ដែរ
១.ឈ្មោះឡា វ៉ា ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត និង
២.ឈ្មោះ ប៊ុន វីនភេទប្រុសអាយុ២១ឆ្នាំនៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង បានយកឈើជ្រុងប្រវៃង១.៥ម វាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសក្បាលផ្នែកខាងក្រោយប្រវែង២.សម ដោយសារទំនាស់ទាស់ពាក្យសំដីគ្នារឿងមើលមុខគ្នា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់បាននាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធីបន្តបញ្ជូនទៅការិយាល័យជំនាញខេត្ត៕