យ៉ាងហោចណាស់ទាហាន ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយក្រុមសកម្មប្រយុទ្ធដែលសង្ស័យថាជាពួកសកម្មប្រយុទ្ធនៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដែលជាការវាយប្រហារចុងក្រោយបំផុតក្នុងការវាយ ប្រហារ ដោយពួកបះបោរប្រដាប់អាវុធនៅក្នុងតំបន់ជម្លោះ។
កងកម្លាំងសន្តិសុខបានរងការបាញ់ប្រហារកាលពីយប់ថ្ងៃចន្ទ នៅពេលដែលពួកគេកំពុងធ្វើប្រតិបត្តិការរុករកនៅក្នុងព្រៃនៃស្រុក Doda ក្នុងទីក្រុង Jammu។ កាលពីសប្តាហ៍មុន ទាហានប្រាំនាក់ត្រូវបានសម្លាប់ នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានស្ទាក់វាយឆ្មក់នៅក្នុងផ្នែកមួយផ្សេងទៀតនៃតំបន់ ដែលជាជម្លោះដោយឥណ្ឌា និងប៉ាគីស្ថាន។
តំបន់ហិម៉ាឡៃយ៉ាននៃកាស្មៀរគឺជាចំណុចមួយរវាងឥណ្ឌា និងប៉ាគីស្ថានអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្រុងដេលីបានចោទក្រុងអ៊ីស្លាម៉ាបាដពីបទកាន់កាប់ក្រុមសកម្មប្រយុទ្ធ និងរំខានដល់សន្តិភាពក្នុងតំបន់ ដែលបទចោទមួយនេះបដិសេធ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






