ទឹកជំនន់បានធ្វើឱ្យមនុស្ស ៧,៧៨០ នាក់ផ្លាស់ទីលំនៅនៅក្នុងរដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ីគិតត្រឹមម៉ោង ២ រសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤នេះ។ យោងតាមនាយកដ្ឋានសុខុមាលភាពសង្គមរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា កន្លែង រងផលប៉ះពាល់ខ្លាំងបំផុតគឺរដ្ឋ Kedah ដោយមានមនុស្ស ៦,៥៨៨ នាក់ត្រូវបានជម្លៀសចេញ នឹងចំនួន ៣៨ស្ថិតក្នុង មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់។
រដ្ឋដែលរងផលប៉ះពាល់ផ្សេងទៀតរួមមាន Penang, Selangor, Perlis និងរដ្ឋ Borneo ភាគខាងជើងនៃរដ្ឋ Sabah។ ក្រសួងឧតុនិយមធ្លាប់ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ ខណៈរដូវខ្យល់មូសុង និរតីកំពុងដំណើរការដោយអាកាសធាតុអាក្រក់ រំពឹងថា នឹង បន្ត រហូតដល់ ខែកញ្ញា៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






