យ៉ាងហោចណាស់មនុស្ស ២៦នាក់ បានលង់ទឹកស្លាប់បន្ទាប់ពីទូកបានលិចនៅតំបន់កោះ តាលីម ក្នុងទីក្រុងប៊ីណាន់ហ្គោណាន់ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការរាយការណ៍មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់។ មានអ្នករស់រានមានជីវិតចំនួន ៤០នាក់ ប៉ុន្តែគេរំពឹងថា នឹងមានអ្នកស្លាប់បន្ថែមទៀតផងដែរ។
អាជ្ញាធរកំពុងពិនិត្យមើលចំនួនអ្នកដំណើរនៅលើទូក និងកំពុងពិនិត្យមើលលទ្ធភាព នៃការផ្ទុកលើសទម្ងន់ជាមូលហេតុ នៃឧបទ្ទវហេតុនេះដូចគ្នា។
មន្ទីរពេទ្យក្នុងស្រុកមួយក្នុងទីក្រុង ដារ៉ាន់ហ្គាន់ បានបញ្ជាក់ថា អ្នករួមដំណើរជាស្ត្រីពីរនាក់ ត្រូវបានប្រកាសថាបានស្លាប់នៅពេលមកដល់នៅម៉ោងប្រហែល៤ និង ៣០ នាទីរសៀល៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






