អាជ្ញាធរមីនកម្ពុជា បានចាប់ផ្តើមបើកពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជាក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា។ រយៈ ពេល៣០ឆ្នាំ ផ្ទៃដីដែលមានមីនចំនួន២.៥៣១ គីឡូម៉ែត្រក្រឡា ស្មើនឹង១៧០៣ភូមិ ត្រូវបានបោសសម្អាត នឹងប្រែក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាជនប្រមាណ៏៩លាននាក់ប្រើប្រាស់។
ថ្លែងក្នុងឱកាសបើកពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៏ថា បេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្ដល់ជំនួយ ដៃគូអភិវឌ្ឍន៍ប្រតិបត្តិករជាតិ-អន្តរជាតិនិងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងមីន និងក្នុងការដោះស្រាយផលប៉ះពាល់ដោយ៉សារ សំណល់ជាតិផ្ទុះពី សង្គ្រាមនៅកម្ពុជា។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីន ប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីន័ប្រឆាំង រថក្រោះចំនួន២៦.១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៣លាន២៨.៦៥៩គ្រាប់។
ជាមួយគ្នានេះ វាក៏ជាឱកាសសម្រាប់យើងទាំងអស់គ្នា ទទួលស្គាល់នូវសមិទ្ធផលជាប្រវត្តិសាស្រ្តសកម្ម ភាពមីននៅកម្ពុជាវាយ តម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន។ ឯកឧត្តម បានសម្តែងការដឹងគុណចំពោះទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បាននាំមកនូវបច្ចេកវិទ្យាថ្មីៗក្នុងការរាវរក ការបោស សម្អាត និង បំង្កើតឧបករណ៏កាំរពារនានា និង សម្ដែងនូវការដឹងគុណ ដល់អ្នកបោសសម្អាតមីនទាំងអស់។
គូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃដី ២.៥៣១ គីឡូម៉ែត្រក្រឡា ស្មើនឹង ១៧០៣ ភូមិ ត្រូវបានបោសសម្អាត នឹងប្រែក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាជនប្រមាណ៏៩លាននាក់ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀនមន្ទីរជឿ ស្ពានថ្នល់ និងកសិកម្ម ជាដើម ជាពិសេសបានប្រែក្លាយ ដីមឹន់ ទៅជាដីមាស៕






