
ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកញ្ញា មន្ត្រីឧទ្យានុរក្សស្នាក់ការងស្ពង់ បានចុះល្បាតក្នុងដែន ជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដល់ចំណុចអូរងិប ក៏ជួបប្រទះជំរំចំនួន១កន្លែង(អញ្ញាតជន) និងរកឃើញសត្វស្វាក្តាមចំនួន៤ក្បាល ទម្ងន់ប្រហែល៥គីឡូក្រាម ហើយបានព្រលែងចូលក្នុងព្រៃវិញ។
ក្រុមការបន្តល្បាតដល់ចំណុចអូរតាលោត ក៏ប្រទះឃើញជំរំដងជ័រ១កន្លែង(អញ្ញាតជន) រកឃើញមងដាក់សត្វចំនួន៥ត្បូង និងសត្វស្វាក្តាមចំនួន៤ ក្បាល ទម្ងន់ប្រហែល៤គីឡូក្រាម ហើយបានព្រលែងក្នុងព្រៃវិញផងដែរ៕