ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់សំខាន់របស់ខ្លួនបន្ថែម ២ ភាគរយ ដោយសារកើនឡើងសម្ពាធពីអតិផរណា។និយ័តកររុស្ស៊ីបានថ្លែងថា តម្រូវការក្នុងស្រុកបានបន្តកើនឡើងលើសពីសមត្ថភាពរបស់សេដ្ឋកិច្ចក្នុងការផលិតទំនិញ និងសេវាកម្មដើម្បីផ្គត់ផ្គង់។
មិនត្រឹមតែប៉ុណ្ណោះ អតិផរណាបានបន្តកើនឡើងយ៉ាងខ្លាំងលើសពីការព្យាករណ៍របស់ធនាគារកណ្តាលកាលពីខែមេសា។
ជាលទ្ធផល ធនាគាររុស្ស៊ីបានដំឡើងអត្រាការប្រាក់ពី ១៦ ភាគរយឡើងដល់ ១៨ ភាគរយ ហើយបានកែសម្រួលការព្យាករណ៍របស់ខ្លួនថា អត្រាទាំងមូលស្ថិតនៅចន្លោះ ៦,៥ ភាគរយដល់ ៧ ភាគរយក្នុងឆ្នាំ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច