
លោកស្រី Tania Meyer នាយកធនាគារពិភពលោក បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់នូវការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិ បត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ការបញ្ជាក់របស់នាយកធនាគារ ពិភពលោក ធ្វើឡើងក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារ ពិភព លោក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ធនាគារពិភព លោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិ បាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា។
លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារ ពិភព លោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែង ឆ្ងាយដែលនាំឱ្យវិស័យសុខាភិបា ល និងបានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈ ពេលជាង ១ឆ្នាំ កន្លងមក។
លោកស្រី បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិ បាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខថ្នាក់ ដឹកនាំ និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយបានទេ ក្នុងនោះធនាគារ ពិភពលោក គឺជាដៃគូសំខាន់មួយ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បាន ផ្តល់អនុសាសន៍លើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយបញ្ហា និងអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា៕
អ៊ួង សុភារុន

