(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋ៥នាក់ត្រូវបាននគរបាលការពារព្រំដែនគោក៨១៥ ឃាត់ខ្លួននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ពីបទបម្រុងលួចឆ្លងដែន ទៅប្រទេសថៃដោយខុសច្បាប់។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន គោក៨១៥ បានចាត់តាំង លោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍សង្កែដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធាវរៈសេនាតូចលេខ៥១១ (កងពលតូច៥១) ទៅធ្វើការទប់ស្កាត់ប្រជាពលរដ្ឋចំនួន៥នាក់ (ស្រី១នាក់ កុមារ២នាក់) បម្រុងលួចដែនឆ្លងខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន (គោលដៅចំការក្រូចឆ្មារ) ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ពលរដ្ឋទាំងនោះបាននិយាយថា ពួកគាត់មានគោលបំណងទៅស៊ីឈ្នួលកាប់អំពៅនៅទឹកដីថៃ ពួកគាត់រស់នៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្រោយសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕(ប្រភពពីស្នងការដ្ឋាននគរបាលខេត្ត)






