កំពង់ស្ពឺ ៖ ម្ចាស់ផ្ទះម្នាក់ រួមជាមួយអ្នកញៀនល្បែងជល់មាន់ភ្នាល់លុយតាមទូរទស្សន៍ ចំនួន១៩នាក់ ត្រូវបានកម្លាំង នគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឆ្មក់បង្ក្រាបទីតាំងខាងលើ កាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនបង្ក្រាបក្រុមញៀន ល្បែងខាងលើនេះ គឺមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងខាងលើលួចលាក់ជល់មាន់ភ្នាល់លុយតាមទូរទស្សន៍ អស់លុយរាប់រយពាន់ដុល្លា ទើបកម្លាំងអធិការរដ្ឋាននគរបាលស្រុកសំរោងទង បាន សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ក្រោមការសម្របសម្រួលពីមន្ត្រីតុលាការផងដែរ បានឆ្មក់ បង្ក្រាបទីតាំងភ្នាល់ល្បែងសុីសង (ជល់មាន់ក្នុងទូរទស្សន៍) នៅផ្ទះរបស់ឈ្មោះ ភិន ផល្លា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឃាត់បានមនុស្សចំនួន១៩នាក់ ៖
ទី១.មានឈ្មោះ ឆោម សាវ៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល
ទី២.ឈ្មោះ ចិន សឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល
ទី៣.ឈ្មោះ ឆុន សុខនៅ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរលាក់កូប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល
ទី៤.ឈ្មោះ ណុប ពៅ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិរលាក់កូប ឃុំលំហាច ស្រុកអង្គស្នួល
ទី៥.ឈ្មោះ ហួន ហុន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល
ទី៦.ឈ្មោះ មុី សុខឃឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល
ទី៧.ឈ្មោះ ឃុត ថន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល
ទី៨.ឈ្មោះ កៅ សុខហៀង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល
ទី៩.ឈ្មោះ ជា ឈុន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ខណ្ឌ័ពោធិសែនជ័យ
ទី១០.ឈ្មោះ ម៉ាច ធា ភេទប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល
ទី១១.ឈ្មោះ សុខ សុធា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល
ទី១២.ជួប នី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល
ទី១៣.រុន ប៊ុនណារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល
ទី១៤.ឈ្មោះ អ៊ុន ចន្ធី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង
ទី១៥.ឈ្មោះ អ៊ុន ខឹម ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង
ទី១៦.ឈ្មោះ នួន សំនៀង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិគង្រុក ឃុំពាំងល្វា ស្រុកឧដុង្គ
ទី១៧.ឈ្មោះ ហុិន ជាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំរោងទង
ទី១៨.ឈ្មោះនុត គឹមហុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគោកព្នៅ ឃុំវល្លិសរ ស្រុកសំរោងទង
ទី១៩.ឈ្មោះ ប៉ាច ធុល ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។
ក្រោយឃាត់ខ្លួនបានក្រុមញៀនល្បែង សមត្ថកិច្ចបានធ្វើការដកហូតបានទូរទស្សន៍ចំនួន០១គ្រឿង និងម៉ូតូចំនួន ២៥គ្រឿង ផងដែរ ។
បន្ទាប់ពីធ្វើការបង្ក្រាបបានមនុស្សចំនួន១៩នាក់ខាងលើ រួមជាមួយវត្ថុតាងម៉ូតូ២៥គ្រឿង រួចមក ករណីខាងលើនេះ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ អ៊ុ ណូន










