បន្ទាយមានជ័យ ៖ នគរបាលន៉ុស្ដ៏សង្កាត់ផ្សារកណ្ថាលឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន កាលពីថ្ងៃសុក្រ ទី១០ កើត ខែបឋមាសាឍ ឆ្នាំ ច សំរិទ្ធសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ០០ នាទី នៅចំណុចភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបញ្ញាក់ថា:កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានល្បាតក្នុងភូមិសាស្រ្តខាងលើបានប្រទះបុគ្គលសង្ស័យចំនួន ៣ នាក់ ពេលនោះ សមត្ថកិច្ចមានការសង្ស័យបានធ្វើការត្រួតពិត្យរកឃើញម្ស៉ៅក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់ ក្រោយមក យើងបាននាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ក្រោយពីការសាក់សូរបានឲដឹងថា ៖
១.ឈ្មោះ ដួង វីរ: ភេទប្រុស អាយុ២២ឆ្នាំ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន ១២ កញ្ចប់តូច (ជាអក្នជួញដូរគ្រឿងញៀន)
២.ឈ្មោះ ហៀង ថាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០៧ កញ្ចប់តូច (ជាអក្នជួញដូរគ្រឿងញៀន)មានទីលំនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល។ និង
៣.ឈ្មោះ សុខា សៅ ភេទ ប្រុស អាយុ ២២ ឆ្នាំ មានម្ស៉ៅក្រាម ពណ៌សថ្លាចំនួន ២កញ្ចប់តូច (ជាអក្នជួញដូរគ្រឿងញៀន) មានទីលំនៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល។
ជនសង្ស័យទាំង៣នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចសួរនាំបានឆ្លើយសារភាពថាពួកគេបានប្រព្រឹត្ត ដួចសមត្ថកិច្ចចោទសួរ មែន។ ក្រោយពីការសួរនាំ និងបញ្ជូនទៅ អធិការក្រុងប៉ោយប៉ែតដើម្បីរៀបចំសំណុំរឿងបន្តនញ្ជូនទៅ ស្នងការខេត្ត បន្ទាយមានជ័យ ចាត់ការបន្តរ។ វណ្ណា











