ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំស្រង់ បានធ្វើការល្បាតប្រទះឃើញ មុខសញ្ញា២នាក់ កំពុងតែចរាចរណ៍គ្រឿងញៀន កម្លាំងល្បាតប្រទះឃើញក៏ឃាត់បានកាលពីវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ចំណុចភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកគងពិសី បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាន គឺកម្លាំងល្បាតរបស់អធិការដ្ឋាន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំស្រង់ ក៏ប្រទះឃើញក្រុមជនសង្ស័យ កំពុងតែចរាចរណ៍គ្រឿងញៀន មានកាសង្ស័យក៏បានឃាត់ខ្លួនមុខសញ្ញាខាងលើចំនួន០២នាក់។
នគរបាលបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួននោះ ទី០១មានឈ្មោះ នួន ហឺន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី០២មានឈ្មោះ ទក កំសត់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ រស់នៅភូមិថ្នល់បត់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនចំនួន ១១កញ្ចប់ ក្នុងនោះមានកញ្ចប់ (មធ្យមចំនួន០១) ទូរស័ព្ទចំនួន០៣គ្រឿង និងម៉ូតូ០១គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននគរបាលស្រុកកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន







