កំពង់ស្ពឺ ៖ ជនសង្ស័យចំនួន០២នាក់ រួមជាមួយវត្ថុតាងម៉ាទឹកកកនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំស្វាយរំពារធ្វើការឃាត់ខ្លួនបានបន្តបន្ទាប់គ្នាកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន កំលាំង ជំនាញនៃឣធិការដ្ឋាននគបាលស្រុកបសេដ្ឋ ល្បាតដល់ចំណុចស្ពានថ្មលើផ្លូវកៅស៊ូពីផ្សារស្លាបលែងទៅផ្សារត្រពាំងផុង ចំណុចភូមិព្រៃដុបឃុំស្វាយរំពារស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ឈ្មោះ រី វណ្តាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិតារាជ ឃុំកក់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពេលឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៣កញ្ចប់ តូច០២កញ្ចប់ និងធំចំនួន ០១កញ្ចប់ (តំលៃ៤ម៉ឺនរៀល) ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកណូគាអិនចុចពឹល ម៉ូតូចំនួន០១គ្រឿង ម៉ាកអិចសុីទ័រ ពណ៌ខៀវ គ្មានស្លាកលេខ ករណីខាងលើនេះក្រោយពីសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនបានទិញគ្រឿងញៀន ខាងលើពីឈ្មោះ យឿន សុខលី (ហៅយឹក) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃដុបឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីយកទៅចែកចាយបន្តបានលុយចំណេញ។
នគរបាលស្រុកបានបន្តទៀតថា បន្ទាប់ពីទទួលបានការសារភាពនិងរាយការណ៍ពីជនសង្ស័យខាងរួចមក នៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ យើងបានបន្តនិតិវិធីឃាត់ខ្លួន ឈ្មោះយឿន សុខលី (ហៅយឹក)នៅចំណុចផ្ទះរបស់ជនសង្ស័យបានធ្វើការឆែកឆេរដកហូតបានម៉ូតូម៉ាកឌូប ពណ៌ខ្មៅ:ឆ្នូតស គ្មានស្លាកលេខ និងសំភារៈ សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ បន្ទាប់ពីសាកសួរឈ្មោះ យឿនសុខលី (យឹក) បានឆ្លើយថា ខ្លួនបានទិញគ្រឿងញៀននេះពីឈ្មោះ សុក ថូ រស់នៅភូមិត្រពាំងក្រសាំង ឃុំកក់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបន្តទៀត ឥឡូវកំពុងរត់គេចខ្លួន។
ក្រោយឃាត់ខ្លួនក្រុម ជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបាននគរបាកស្រុក កសាងសុំណុំរឿងបញ្ជូនទៅ ស្នងការនគបាលខេត្តចាត់ការតាមនិតិវិធី ៕ អ៊ុ ណូន









