ព្រៃវែង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំង ខេត្តព្រៃវែង បានឃាត់ខ្លួនបុរសម្នាក់កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចស្រុកពារាំង បានឲ្យដឹងថាការឃាត់ខ្លួនជនជាប់ចោទនេះ គឺអនុវត្តន៏ដីកាលេខ 41/2018 របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង លោក ឃ្លោក ពិសិដ្ឋ ចុះថ្ងៃទី06 ខែមិថុនា ឆ្នាំ2018 បានបង្គាប់អោយនាំខ្លួន ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ24ឆ្នាំ មានទីលំនៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ពីបទហឹង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី14 ខែមករា ឆ្នាំ2018 កន្លងទៅនៅចំណុចភូមិព្រៃស្លា ឃំុព្រៃព្នៅ ស្រុកពារាំង។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបាននាំខ្លួនទៅកាន់សាលាដំបូងខេត្តព្រៃវែងចាត់ការតាមនីតិវិធី៕ សុឹម សាន់






