កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំស្រុកសំរោងទង ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំសំរោងទង ធ្វើការឆ្មក់បង្ក្រាបមុខសញ្ញាខាងលើនៅក្នុងផ្ទះតែម្តង កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងព្រៃក្រោយភូមិចុងបឹង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើនេះគឺ កម្លាំងនគរបាលស្រុកសំរោងទង បានប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម លក់នៅនឹងផ្ទះ និងក្នុងព្រៃមួយកន្លែង ឃាត់មុខសញ្ញាបានម្នាក់យ៉ាងសកម្មដែលមាន ឈ្មោះ ភឿង វាសនា ហៅកុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដរស់ នៅភូមិចុងបឹង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាម្ចាស់ផ្ទះ និងដកហូតបានម្សៅក្រាមពណ៌សសង្ស័យថាជាគ្រឿងញៀនចំនួន០៨កញ្ចប់តូច និងទូរស័ព្ទចំនួន០១គ្រឿង ថែមទៀតផងដែរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានហើយរួមជាមួយវត្ថុតាង ករណីខាងលើកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់តាមនីតិវិធី៕ អ៊ុ ណូន