(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលលោក លី សុវណ្ណ បានឲ្យដឹងថា រហូតមកដល់ម៉ោងរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ មិនទាន់មានភស្តុតាង ឬមន្ទីរពិសោធន៍ណាបញ្ជាក់ថា អ្នកដែលធ្វើការនៅ KTV ណាមួយមានផ្ទុកមេរោគវីរុស COVID-19 នោះទេ។
លោកបានបញ្ជាក់ដូចនេះ បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកថា «មានអ្នកឆ្លង COVID-19 នៅខារ៉ាអូខេ មួយកន្លែង នៅភ្នំពេញ»។






