
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមិនទទួលយកការសុំទោសណាមួយ ពីអ្នកដែលប្រមាថដល់ព្រះមហាក្សត្រ និងបំផ្លាញនូវកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី។
ការប្រកាសរបស់សម្ដេចតេជោ នាពេលនេះគឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនប្រឆាំង២នាក់ គឺលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន កាលពីយប់មិញទាក់ទងនឹងការបង្ហោះសារប្រមាថលើចេស្ដាព្រះមហាក្សត្រ។
សម្ដេចតេជោថាសម្ដេចមិនលើកលែងនោះទេចំពោះអ្នកដែលមូលបង្កាច់ខុសពីការពិត។ ជាមួយគ្នានេះសម្ដេចក៏ស្នើដល់គ្រប់ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញនូវព្រឹត្តិការណ៍ប្រទានភ្លើងព្រះអគ្គីដោយព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញដើម្បីឱ្យពលរដ្ឋបានឃើញពីការគោរពរបស់សម្ដេចចំពោះព្រះមហាក្សត្រផងដែរ៕
