នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាំមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសកាលពីថ្ងៃពុធថា លោកបានធានានូវកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីមានការចរចាដ៏តឹងតែង ដែលមិននឹកស្មានដល់ជាច្រើនសប្តាហ៍ជាមួយដៃគូចម្រុះរបស់គាត់។
គណបក្សលីហ្គដ មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធចុងក្រោយជាមួយដៃគូចំនួន៤ ក្នុងចំណោមដៃគូចំនួន ៥របស់ខ្លួន ពោលគឺគណបក្សស្តាំជ្រុលចំនួន ៣ និងគណបក្សជ្រុលនិយមជ្វីហ្វចំនួនពីរ។
ចំណែករដ្ឋាភិបាលថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ យោងតាមច្បាប់អ៊ីស្រាអែល។
ការប្រកាសនេះបង្ហាញពីការវិលមកកាន់អំណាច របស់មេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែល ត្រូវបានបណ្តេញចេញកាលពីមួយឆ្នាំកន្លះមុន។
លោកណេតាន់យ៉ាហ៊ូ បាននិយាយថា លោកនឹងកំណត់គោលនយោបាយអ៊ីស្រាអែលនៅទីបំផុត ហើយបានសន្យាថានឹងគ្រប់គ្រងដើម្បីផលប្រយោជន៍របស់ពលរដ្ឋទាំងអស់ ក្នុងប្រទេសអ៊ីស្រាអែល៕






