ក្រសួងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាទីបី ដែលកំណត់ដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានចាកចេញពីកំពង់ផែសមុទ្រខ្មៅ របស់អ៊ុយក្រែនជាមួយនឹងស្រូវសាលីប្រហែល៣០,០០០តោននៅលើនាវា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេះត្រូវបានធ្វើដំណើរទៅកាន់ប្រទេសអេត្យូពី។
យោងទៅតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ អេត្យូពី កំពុងឈានទៅរកវិបត្តិស្បៀងអាហារ។ WFP បាននិយាយថា នាវាចំនួនបីដែលផ្ទុកស្រូវសាលី ជាង៩០,០០០តោនកំពុងធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីនិងយេម៉ែន។
គួរបញ្ជាក់អោយដឹងថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែននេះ បានធ្លាក់ចុះចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដោយសារតែកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនត្រូវបានបិទ ដែលជំរុញឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង និងជំរុញឱ្យមានការភ័យខ្លាចនៃកង្វះខាតនៅក្នុងទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






