ខេត្ដពោធិ៍សាត់ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ ករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន។
អធិការរងនគរបាលស្រុកក្រគរ លោក ឯម រុន បានបញ្ជាក់ថា ករណីបុរសជាឪពុករំលោភកូនចុងរបស់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង២០នាទីរសៀល ម្សិលម៉ិញ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
នារីរងគ្រោះឈ្មោះ ទ.ស.ណ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង១រសៀល ឪពុកចុងរបស់ខ្លូនឈ្មោះ ចេន អង់ បានបបួលខ្លួនទៅមើលចំការល្ង ឯភ្នំខ្នងចេក ដោយជិះម៉ូតូតែពីរនាក់ ពេលទៅដល់ គាត់មិនបានមើលចំការទេ ដោយនាំខ្លួនឡើងទៅលើភ្នំ ថាទៅរកថ្នាំ ហើយចុះមកដល់ជើងភ្នំ ក៏នាំគ្នាផឹកទឹកអូរ ពេលនោះឪពុកចុងបានចាប់ខ្លួនរំលោភបានសម្រេច០១ដង ទោះខ្លួនស្រែកអង្វរយ៉ាងណាក៏ដោយ។ ពេលរំលោភរួចគាត់បានដឹកខ្លួនមកផ្ទះ ហើយឲ្យលុយចំនួន៣ម៉ឺនរៀល និងកុំឲ្យនិយាយប្រាប់ម្តាយ ឫសាច់ញាតិ។
ក្រោយបែកការ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានចាប់ឈ្មោះ ទ.ស.ណ រំលោភទេ ដោយគ្រាន់តែបានអោបថើបប៉ុណ្ណោះ។ និតិវិធីយ៉ាងណា យើងនឹងរង់ចាំការស្រាវជ្រាវបន្ដរបស់សមត្ថកិច្ច៕








