
នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបលោក Rajesh Agrawal ប្រធានអ្នកចរចាឥណ្ឌា សម្រាប់គណៈកម្មាធិការរួមពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA)។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការពិនិត្យមើលឡើងវិញនៃ AITIGA និងបានរិះរកវិស័យដ៏មានសក្តានុពល រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យការពិនិត្យមើលឡើងវិញនេះ បានគ្រប់ជ្រុងជ្រោយដូចដែលអាចធ្វើទៅបាន។