ភ្នំពេញ៖ បុរសជាកម្មសំណង់ម្នាក់ បានបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅន្លែងកហេតុយ៉ាងណោចអធម៌ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្ន ត្រូវបានរថយន្តកុងតឺន័រ មួយគ្រឿងបើកគៀកិនពីលើ។
ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០នឹង១០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនិងផ្លូវដីថ្មី ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនរងគ្រោះ(សព)មានឈ្មោះ វ៉ែន អ៊ាង ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់បឹង ឃុំស្វាយមីង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ចំណែកឯប្អូនប្រុសជាអ្នកឌុបរងរបួសស្រានោះមានឈ្មោះ វ៉ែន វ៉េត អាយុ៣៧ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅ និងមានស្រុកកំណើតជាមួយគ្នា។
តាមប្រភពព័ត៏មានពីប្អូនជនរងគ្រោះបានឲ្យដឹងថា មុនកើតហតុរូបគាត់និងបងប្រុសបានត្រឡប់មកពីផឹកស៊ីជមួយបងប្អូន នៅន្ទប់ជួលក្បែរកន្លែងកើតហេតុជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីវីវ៉ាពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BD-2285 បានជិះ ឌុបគ្នាតាមផ្លូវដីថ្មីទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតខាងលើ បានឆ្លងផ្លូវវ៉េងស្រេង ដោយខ្វះការប្រុងប្រយ័ត្ន បានទាក់ដៃចង្កូតជាមួយរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៏សពាក់ស្លាកលេខ តាកែវ 3A-0728បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវវ៉េងស្រេងក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យដួលធ្លាក់បងប្រុសរបស់គាត់ចូលក្រោមកង់ក្រោយរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែងរីឯរូបគាត់ជាប្អូនរងរបួសស្រាល។ ចំណែកអ្នកបើករថយន្ត ធ្វើសភាពមិនស្រួលបានបើកទ្វារលោតចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សុខ ស៊ីថា










