បងប្អូនប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាង ដែលទទួលបានផលពីការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលដោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសារថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់ជូននូវលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករខ្មែរ។
សូមបញ្ជាក់ថា ការចេញសារថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី និងផ្នែកពាក់ព័ន្ធ របស់បងប្អូនខ្មែរចំនួន ១០៦រូបនេះ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
បន្ទាប់ពីការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានយកចិត្តទុកខ្ពស់ក្នុងការផ្តល់ជូនសេវាជាបន្តបន្ទាប់ដល់បងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយនៅក្នុងវគ្គទី១នេះ ស្ថានទូតបាននិងកំពុងប្រគល់ជូននូវលិខិតឆ្លងដែនជូនដល់បងប្អូនខ្មែរ ចំនួន ១០៦រូប។






