ភ្នំពេញ ៖ ទីតាំងផលិតបារី BPA ត្រូវ
កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្រ្កាបដោយឃាត់ខ្លួនថៅកែជាជនជាតិចិននិងបុគ្គលិកចិននិងវៀតណាមប្រជិត20នាក់។
ប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលរបស់លោកសាយ ណូរ៉ាព្រះរាជអាជ្ញាររងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ។

ការបង្ក្រាបទីតាំងផលិតបារីមួយក«យីហោ BPA » ធ្វើឡើងកាលពីវេលា រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមព័ត៌មានអោយដឹងថា ទីតាំងផលិតបារី BPA ខាងលើគឺជារបស់ក្រុមហ៊ុនចិន ដោយមានការស្រាវជ្រាវរកឃើញថា គ្មានច្បាប់អនុញ្ញាតទើបកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដោយឃាត់ខ្លួនថៅកែក្រុមហ៊ុនចិន និងបុគ្គលិកជាជនជាតិចិននិងវៀតណាមជិត២០នាក់ ព្រមទាំងធ្វើការដកហូតវត្ថុតាងជាច្រើនទៀតដែលស្នាក់នៅធ្វើការងារខុសច្បាប់
ដោយបាននាំទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយឡែកកម្មករជាជនជាតិខ្មែរ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយក្រសួងការងារ ស្រង់ឈ្មោះ ដើម្បីរៀបចំបើកប្រាក់ខែ ដោយសារតែទីតាំងនេះត្រូវបានបិទឈប់ឲ្យដំណើរការតទៅទៀតហើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សិប្បកម្មខាងលើនេះគ្មានច្បាប់អនុញ្ញាតនិងផលិតបារីក្លែងក្លាយបង្កការប៉ះពាល់សុខភាពអ្នកប្រើហើយបានដំណើរផលិតរយៈពេលជាង២ឆ្នាំកន្លងមកហើយ ដោយមានកម្មករបម្រើការងារជាង១០០នាក់ ហើយកម្មករទាំងនោះម្នាក់ៗទទួលបានប្រាក់ឈ្នួលជាង១០០ដុល្លារ។

បន្ទាប់ពីស្រាវជ្រាវរកឃើញកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ នៃក្រសួងមហាផ្ទៃរួមនិងសមត្ថកិច្ចមូលដ្ឋាន និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទឈប់ឲ្យដំណើរការតែម្ដង៕
ដោយ ៖ ម៉េង ធា ( សម្រួល ៖ សំអាង)






