ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ៣នាក់ និងវត្ថុតាងថ្នាំញៀន ត្រូវកម្លាំងអធិការស្រុកថ្មពួក បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់តាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៨។
លោក សៅ សារឿន អធិការស្រុកថ្មពួក មានប្រសាសន៏ថា ជនសង្ស័យដែលចែកចាយថ្នាំញៀនខាងលើ នៅវេលាម៉ោង១១ និង៣៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនយើង បានចុះសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមនឹងកំលាំងនគរបាលវរព្រំដែន807 បានឃាត់ខ្លួនជនសង្ស័យ ចំនួន 03នាក់ ដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារៈផ្សេងៗ។
ប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទួមានជ័យ។
ជនសង្ស័យទី១ ឈ្មោះ កន ភ័ស ប្រុស អាយុ 30ឆ្នាំ ដកហកវត្ថុតាង ថ្នាំគ្រាប់182គ្រាប់ ខៀវ02គ្រាប់ ម្សៅក្រាមសថ្លា03ថង់ រស់នៅភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួុក។ ទី២ ឈ្មោះ ឡាំ ត្រេង ភេទប្រុស អាយុ43ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋឹ ឃុំគោករមៀត ដកហូតវត្ថុតាងថ្នាំញៀនប្រភេទគ្រាប់ចំនួន156គ្រាប់ ម្សៅក្រាមសថ្លាចំនួន03ថង់តូច។ និងទី៣ ឈ្មោះ ទន ថុនា (ថុ) ភេទប្រុស អាយុ19ឆ្នាំ វត្ថុតាងគ្មាន ធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន។ សមត្ថកិច្ចក៏បានបន្តធ្វើកំណត់ហេតុ បិទលំនៅឋានផ្ទះ ឈ្មោះ ឡាំ ត្រេង (តាក្របី) នៅភូមិបន្ទាយមានឫទ្ធិតែម្តង។
កម្លាំងជំនាញខេត្តនឹងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលនេះ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨ ដើម្បីសាកសួរ និងកសារសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ វណ្ណា






