ដោយសារភ្ញៀវកក់យកបើទោះបីជាមានការគំរាមកំហែងពីជំងឺCOVID-19ក៏ដោយ ក៏គ្មានរំខានដល់ការស្នាក់នៅរបស់ភ្ញៀវនៅតាមសណ្ឋាគារនិងផ្ទះសំណាក់ ដែលសល់ត្រឹមរយៈពេល១ថ្ងៃទៀតនឹងឈានមកដល់នោះ។
អ្នកគ្រប់គ្រងនៅតាមសណ្ឋាគារ បាននិយាយប្រាប់ថាសណ្ឋាគាររបស់ពួកគេគឺចាប់ពីការផ្សព្វផ្សាយថានៅខេត្តបាត់ដំបងនឹងប្រារព្ធនូវពិធីបុណ្យទន្លេនោះ ចាប់ផ្ដើមមានការកក់បន្ទប់ជាបន្តបន្ទាប់ពីសំណាក់ភ្ញៀវហើយ វាកាន់តែមានការកក់ច្រើនថែមទៀតនៅក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ដែលការកក់នេះ មានទាំងភ្ញៀវជាតិនិងអន្តរជាតិ ដោយកក់តាមទូរស័ព្ទផងនិងតាមប្រព័ន្ធអ៊ិនធឺណេតផង។
ការកក់បន្ទប់ក្នុងអំឡុងបុណ្យទន្លេនេះ បើធៀបនឹងពិធីបុណ្យធំផ្សេងៗ ឃើញថាមានសភាពច្រើនជាង។
អ្នកគ្រប់គ្រង់សណ្ឋាគារ បានបញ្ជាក់ថាការកក់នេះ ហាក់ដូចជាភ្ញៀវមិនមានការព្រួយបារម្ភពីឆ្លងជំងឺ COVID-19 ពេលមកដើរលេងបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបងនេះ។





