គិតចាប់ពីខែមករា ដល់ខែមីនា កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាប្រមាណ៤០០០តោន ដើម្បីបំពេញការខ្វះខាតនៅលើទីផ្សារកម្ពុជា។
ការខ្វះខាតអំបិលនៅកម្ពុជា ទើបតែកើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះតែប៉ុណ្ណោះ គឺដោយសារតែពលរដ្ឋដែលធ្លាប់ផលិតអំបិលកាលពីមុននោះ បានបោះបង់ចោលការផលិតជាបន្តបន្ទាប់ ព្រោះតែខ្វះកំលាំងពលកម្ម ។






