(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១)៖បុគ្គលិកក្រុមហ៊ុន ត បណ្ដាញ អគ្គិសនីម្នាក់បានខ្សែភ្លើងឆក់ស្លាប់ បណ្ដាលអោយមានការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង ៣និង០០ នាទី រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចរង្វង់មូលទូកស្ថិតនៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុង កំពង់ឆ្នាំង ខណៈដែលជនរងគ្រោះបានឡើង បង្គោលភ្លើង ដើម្បី ត បណ្តាញអគ្គិសនី នៅទីនោះ ដោយខុសបច្ចេកទេស ។
ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ប៉ែន សិរី អាយុ ២២ ឆ្នាំ មានទីលំនៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន (វិសាន់អេឡិចទ្រិចស៊ីធី) ។
មុន ពេលកើតហេតុ ជនរងគ្រោះ បានតបណ្ដាញអគ្គិសនីនៅទីនោះដើម្បីដាក់ បំភ្លឺ រង្វង់មូលទូក។
ប៉ុន្តែដោយសារខុសបច្ចេកទេសក៏បានឆក់ បណ្ដាល ឲ្យធ្លាក់មកដី ហើយភ្លាមៗនោះ ដោយអ្នកធ្វើការជាមួយគ្នា សង្ស័យថា នៅរស់ ក៏បានដឹក មកកាន់មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះ។ ប៉ុន្តែ , ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យថាបានស្លាប់បាត់ទៅហើយ។
សូមបញ្ជាក់ដែរថាបុគ្គលិករបស់ក្រុមហ៊ុន(វិសាន់អេឡិចទ្រិចស៊ីធី) ពុំមែនជារបស់ក្រុមហ៊ុនអគ្គីសនី (អ៊ុង សុវណ្ណនី អេឡិកទ្រី ស៊ីធី ឌីវេលូបមេន )ក្នុងខេត្តកំពង់ឆ្នាំងនោះទេ ។
ប៉ុន្តែក្រុមហ៊ុន (វិសាន់អេឡិចទ្រិចស៊ីធី) ដែលមានទីតាំងនៅរាជធានីភ្នំពេញ នេះបានមកម៉ៅការ ត បណ្ដាញអគ្គិសនី រង្វង់មូលទូកខេត្តកំពង់ឆ្នាំង ចៃដន្យ បុគ្គលិកធ្វើការខុសបច្ចេកទេស ទើបរងគ្រោះបែបនេះទៅ។
សពជនរងគ្រោះត្រូវបានដឹកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)






