ក្រុងប៉ោយប៉ែត ៖ រថយន្តក្រុងរបស់ក្រុមហ៊ុនវរ:ប៊ុនថាំ បុកម៉ូតូមួយគ្រឿងបើកបញ្ច្រាស់ ទិសបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុនៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃពុធ ១១កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៏ ដឹកអ្នកដំណើរអន្តរជាតិស៊ូជីង ប្រហែល២០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគបាលផែនសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតបញ្ជាក់ថា មុនកើតហេតុ មានរថយន្តក្រុងដឹកអ្នកដំណើរ ម៉ាកហុីយ៉ានដាយ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4940 (ជារថយន្តរបស់ក្រុមហ៊ុនវរៈប៊ុនថាំ) បើកបរពីលិចទៅកើត ដល់កន្លែងកើតហេតុ បានបុកនឹងម៉ូតូម៉ាកអេសស្លេដ ពណ៏ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-2556 បើកបរពីកើតទៅលិច (ច្រាសទិសគ្នា) បណ្តាលអោយមនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ វន សុភក្រ្តា អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកខារាអូខេអេហ្វផ្លាស់ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ។ ចំពោះអ្នកបើកបររថយន្ត ក្រោយហេតុបានចុះរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ។
សមត្ថកិច្ចជំនាញក្រុងបន្ថែមថា ម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានក្រុងប៉ោយប៉ែត ចំពោះរថយន្ត រក្សាទុកនៅប៉ុស្តិ៍និមិត្ត។ រីឯសព បានប្រគល់ឲ្យសាច់ញ្ញាតិ យកចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ៍៕ វណ្ណា












